About Us

ក្រុមហ៊ុន ហ្វីដប្រូ ខេអេច ខូអិលធីឌី ជាក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិកាណាដា ដែលមានទីតាំងប្រតិបត្តិការនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ។

រោងចក្ររបស់យើងខ្ញុំ មានផលិត ផលិតផលចំណីសត្វ ហើយយើងខ្ញុំ ដឹកជញ្ជូនដោយផ្ទាល់ដល់អតិថិជន និង ទៅកាន់ទីផ្សារក្នុងស្រុក ។ រោងចក្រនេះមានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប ៦០០០ ម៉ែត្រការេ ហើយបានចាប់ផ្តើមសាងសង់តាំងពីខែ កក្កដា ឆ្នាំ ២០១៥ ហើយតំឡើងគ្រឿងចក្រ ជាបន្តបន្ទាប់ចាប់ពីខែតុលាឆ្នាំ ២០១៥ មកម្ល៉េះ។

ផលិតកម្មរោងចក្រយើងខ្ញុំ បានចាប់ផ្តើមនៅខែ ឧសភា ឆ្នាំ ២០១៦ ហើយត្រូវបាន ដាក់ឱ្យដំណើរការ និង ផ្តល់ផលិតផលចាប់តាំងពីខែ ឧសភា ឆ្នាំ ២០១៦ ។

ផលិតផលចំបងរបស់យើងខ្ញុំ គឺ កាកស្រាបៀរស្ងួតគ្រើម (Dried Spent Grain) និង កាកស្រាបៀរស្ងួតម៉ត់ (Dried Spent Yeast) ។ ផលិតផលនៃការផលិតស្រាបៀរ ត្រូវបានគេទទួលស្គាល់ថាជាប្រភពប្រូតេអ៊ីនដ៏ល្អប្រសើរ និង ជាប្រភពថាមពលល្អ ។ វាជាចំណី ដែលមានជាតិប្រូតេអ៊ីនល្អណាស់ ហើយសំបូរទៅដោយអាស៊ីដអាមីណូវីតាមីន និង ជាតិរ៉ែ មានជាតិជំនួយក្រអូមមាត់ និង រំលាយបានល្អ ។

នៅខែ តុលា ឆ្នាំ ២០១៩ ក្រុមហ៊ុន ហ្វីដប្រូ នឹងពង្រីកប្រតិបត្តិការ ជាមួយនឹងទំហំទីតាំងថ្មី ៣០០០ ម៉ែត្រការេ ដោយចាប់ផ្តើមសាងសង់ និង រៀបចំប្រតិបត្តិការលើចំណីសត្វ (ជាចំណី ប្រភេទគ្រាប់) ។ ប្រតិបត្ដិការថ្មីនេះ ផ្តោតជាពិសេសទៅលើ ការផលិតផលចំណី ដែលមានជាតិសរសៃខ្ពស់ នៅក្នុងចំណីសត្វ និង កាកស្រាបៀរ ។ ប្រតិបត្ដិការថ្មីនេះ នឹងផ្គត់ផ្គង់ចំណីដែលមានគុណភាពខ្ពស់ ដល់អតិថិជន ទាំងក្នុងស្រុក និង ក្រៅស្រុក ។

វត្ថុធាតុដើម និង គំរូ របស់ប្រព័ន្ធគ្រប់គ្រងផលិតកម្មអនុញ្ញាតឱ្យ ក្រុមហ៊ុន ហ្វីដប្រូ តាមដានប្រភពដើមនៃបណ្តុំចំណីនីមួយៗ ដែលមានព័ត៌មានពេញលេញ ក៏ដូចជាព័ត៌មានលំអិតរបស់អ្នកផ្គត់ផ្គង់ផងដែរ ។

គោលដៅរបស់យើងខ្ញុំ គឺដើម្បីរក្សាស្តង់ដារនៅក្នុងឧស្សាហកម្ម ដែលជាតំរូវការរបស់អតិថិជនមកពីក្នុងស្រុក ឬ ក្រៅស្រុកដូចជា៖ សហរដ្ឋអាមេរិក,ជប៉ុន និង សឹង្ហបូរី ជាដើម ដែលអាចបញ្ជាក់ពីអាជីវកម្មពីមុន និង អនាគត ។
ក្រុមហ៊ុន ហ្វីដប្រូខេអេច យើងខ្ញុំប្តេជ្ញា ធ្វើការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពល្អ ដើម្បីធានាបាននូវការពេញចិត្តរបស់អតិថិជន ។

ក្រុមហ៊ុន ហ្វីដប្រូខេអេច យើងខ្ញុំមានមោទនភាព ដែលស្ថិតក្នុងការគ្រប់គ្រងគុណភាព របស់ជនជាតិកាណាដា និង ក្រុមបុគ្គលិក ដែលមានជំនាញខ្ពស់ ។ ផលិតផលទាំងនេះ គឺជាអាហារស្រាបៀរសុទ្ធ ឬ មេផ្សិតមិនមែនជា GMO ដែលអត់មានលាយនឹងវត្ថុផ្សេងៗទៀត ក្រៅពីកាកស្រាបៀរ និង ការត្រួតពិនិត្យសំណើមស្តង់ដារសម្រាប់ក្នុងស្រុក និង នាំចេញ ។

ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមធ្វើចំណីសត្វ “ លំដាប់ពិភពលោក” នៃកាកស្រាបៀរស្ងួតគ្រើម (Dried Spent Grain) និង កាកស្រាបៀរស្ងួតម៉ត់ (Dried Spent Yeast) ព្រមទាំងចំណីសត្វ ប្រភេទគ្រាប់ ។ អ្វីគ្រប់យ៉ាងដែលយើងធ្វើ ត្រូវបានដឹកនាំដោយជំនឿរបស់យើងថា
“ភាពជោគជ័យរបស់យើងស្ថិតនៅក្នុងភាពជោគជ័យរបស់អតិថិជន” ។

ក្រុមការងាររបស់យើង គឺជាធនធានដ៏អស្ចារ្យបំផុតរបស់យើង ហើយតាមរយៈពួកគេ យើងនឹងសំរេចបាននូវគោលដៅនៃភាពប្រសើរនៃប្រតិបត្តិការការច្នៃប្រឌិតថ្មី ប្រសិទ្ធភាពការងាររបស់អង្គភាព និងសញ្ជាតិសាជីវកម្មល្អ ។

© 2021 Copyright - FeedPro KH. Developed by ICTech Solution.