ផលិតផលរបស់យើងខ្ញុំ៖ កាកស្រាបៀរស្ងួតម៉ត់ (DRIED SPENT YEAST)
ISO 9001:2015 certified.
ការបញ្ជាក់អំពី ផលិផល កាកស្រាបៀរ ស្ងួតម៉ត់ (Dried Spent Yeast)
អ្វីដែលយើងធ្វើ
កាកស្រាបៀរស្ងួតម៉ត់ (Dried Brewer’s Yeast)
ដែលជាផលិតផលពីរោងចក្រផលិតស្រាបៀរ ត្រូវបានបញ្ជូនមករោងចក្ររបស់យើង ដោយឡានដឹកទំនិញជាប្រភេទស៊ីទែន ។ ដំបែ (Fresh Spent Yeast) កាកស្រាបៀរស្រស់ៗ ដែលត្រូវបានរក្សាទុកនៅក្នុងធុងទឹកត្រជាក់មុនពេលសម្ងួត ដោយម៉ាស៊ីនសម្ងួតរបស់យើង ។
យើងប្រើប្រាស់ដំណើរការសម្ងួត ដោយប្រព័ន្ធចំហាយទឹក ដោយបង្ហូរទឹកដំបែចេញពីធុងទឹកត្រជាក់ ទៅកាន់កន្លែងដែលក្តៅស្ងួតនៅលើផ្ទៃក្តៅ ហើយបន្ទាប់មកត្រូវយកចេញដោយប្រើកាំបិតកាត់ ។ ដំបែស្ងួតដែលត្រូវបានកាត់ ត្រូវបានគេយកទៅកិនជាម្សៅម៉ត់ ហើយបន្ទាប់មកយកទៅ វេចខ្ចប់ ហើយ ដាក់លក់ក្នុងស្រុក និង សម្រាប់នាំចេញ ។
ម្សៅម៉ត់ រឺ កាកស្រាបៀរស្ងួតម៉ត់ (Yeast) របស់យើងមានជាតិប្រូតេអ៊ីនខ្ពស់ ៤០% – ៤៣% ដូចដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ អេសជីអេស (SGS) និង មានវីតាមីន B ដែលមានគុណភាពខ្ពស់ ដែលជាគ្រឿងផ្សំមានប្រយោជន៍សម្រាប់ចំណីសត្វនិងថ្នាំបំប៉នលំអង។
ដំណើរផលិតកម្ម / (FLOW CHART)
កាកស្រាបៀរស្ងួតម៉ត់ / (DRIED SPENT YEAST)
ព័ត៌មានលំអិតអំពីដំណើរប្រតិបត្តិការណ៍
កាកស្រាបៀរស្រស់ៗ (Fresh Spent Yeast) ត្រូវបានដឹកមករោងចក្ររបស់យើង ដោយឡានដឹកទំនិញជាប្រភេទស៊ីទែន ។ បន្ទាប់មកវាត្រូវបានឆ្លងកាត់ ការផ្ទុកនៅក្នុងប្រព័ន្ធត្រជាក់ ក្នុងស៊ីទែនអ៊ីណុក ហើយបានផ្លាស់ប្តូរទៅម៉ាស៊ីនសម្ងួត (Double Drum Yeast Dryers) ដែលជាកន្លែងដែល មេដំបែ ត្រូវស្ងួតនៅលើផ្ទៃក្តៅ ហើយបន្ទាប់មកត្រូវបានកាត់ដោយកាំបិត ។
ដំបែ ដែលស្ងួតត្រូវបានគេកិនយ៉ាងម៉ត់ ដូចម្សៅ បន្ទាប់មកទៀតយើងអាចវេចខ្ចប់យកទៅដាក់លក់ និង នាំចេញ។ វត្ថុធាតុដើមរបស់យើងខ្ញុំ ត្រូវបានរក្សាទុកដោយធម្មជាតិ និង ថ្មីស្រស់; ស្ថិតក្នុងទីតាំងសម្ងួតល្អ ដែលធ្វើអោយ វត្ថុធាតុយើង អាចរក្សាទុក បានរយៈពេលយូរ។
ក្រុមហ៊ុន ហ្វីដប្រូ ខេអេច ខូអិលធីឌី
យើងខ្ញុំមានមោទនភាព ដែលត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងគុណភាពជនជាតិកាណាដា និង ក្រុមបុគ្គលិក ដែលមានជំនាញខ្ពស់ ។ ផលិតផលនេះគឺសុទ្ធ ១០០ ភាគរយ នៃកាកស្រាបៀរ ពុំមានលាយអ្វីផ្សេងទៀតឡើយ ក្រៅពីកាកស្រាបៀរ និង មានការត្រួតពិនិត្យសំណើមស្តង់ដារសម្រាប់នាំចេញ។
ការវេចខ្ចប់ផលិតផល អាចមានភាពបត់បែនអាស្រ័យលើសំណើរបស់អ្នកទិញ ។ ក្រុមហ៊ុនយើងខ្ញុំ រៀបចំ បាវក្រដាសមានថង់ប្លាស្ទិច ពីខាងក្នុងទម្ងន់ ២០-២៥ គីឡូក្រាម ត្រូវបានរៀបចំយ៉ាងល្អ តំរូវតាមការកំណត់នៃទូរកុងតឺន័រ ២០ រឺ ៤០ ហ្វីត ។
សូមទំនាក់ទំនងមកយើងខ្ញុំតាម៖
ផ្នែកលក់:
Brent McFarland
- Mobile number: (+855) 71 628 5533
- Email: b_farland@hotmail.com
Truc Nguyen
- Mobile number: (+855) 71 808 0078
- Email: ntmaitruc@yahoo.com