ផលិតផលរបស់យើងខ្ញុំ ៖ កាកស្រាបៀរស្ងួតគ្រើម (DRIED SPENT GRAIN)

ISO 9001:2015 certified.

ការបញ្ជាក់អំពី ផលិផល កាកស្រាបៀរ ស្ងួតគ្រើម (Dried Spent Grain)

អ្វីដែលយើងធ្វើ

កាកស្រាបៀរស្ងួតគ្រើម (Dried Spent Grain)

វាគឺជាផលិតផល បានមកពីការផលិតស្រាបៀរ ដែលត្រូវបានគេទទួលស្គាល់យ៉ាងច្បាស់ថាជាប្រភពវត្ថុធាតុដើម ដែលមានប្រូតេអ៊ីនដ៏ល្អប្រសើរ រួមទាំងជាប្រភពថាមពលដ៏ល្អ ដែលគេយកវាលាយធ្វើជាចំណីដែលមានប្រូតេអ៊ីនល្អ,សំបូរទៅដោយអាស៊ីដអាមីណូ,វីតាមីន និង សារធាតុរ៉ែ ព្រមទាំងអាចរំលាយបានយ៉ាងល្អ ក្នុងប្រព័ន្ធរំលាយអាហាររបស់សត្វ ។

ផលិតផលដែលមានសំណើមទាប, បាក់តេរីមិនបង្ករោគ, អាចផ្ទុករយៈពេលវែង ហើយមានភាពងាយស្រួលក្នុងការដឹកជញ្ជូន; បសុសត្វ និង បសុបក្សីជាច្រើនប្រភេទ ចូលចិត្តចំណី ដែលលាយជាមួយផលិតផលយើងខ្ញុំ ហើយសំខាន់ជាពិសេសចំពោះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ អាចធ្វើអោយគោរបស់កសិករ បង្កើនចំណង់អាហាររបស់ពួកគេ ហើយក៏អាចផលិតទឹកដោះគោបានច្រើនជាងមុន ។

ដំណើរផលិតកម្ម / (FLOW CHART)

កាកស្រាបៀរស្ងួតគ្រើម / (Dried Spent Grain)

ព័ត៌មានលំអិតអំពីដំណើរប្រតិបត្តិការណ៍

កាកស្រាបៀរសើម (Wet Grain) របស់យើងត្រូវបានដឹកមករោងចក្រ ដោយឡានបែនដឹកទំនិញ ។ នៅពេលមកដល់រោងចក្រ, យើងបានទុកកាកស្រាបៀរសើម នៅទីតាំងផ្ទុកទំនិញវត្ថុធាតុដើមរបស់យើង ។ បន្ទាប់មកកម្មករ យកវត្ថុធាតុដើមនោះ ទៅដាក់ក្នុងប្រព័ន្ធសម្ងួតស្វ័យប្រវត្តិ (Screw Press Machine) ដើម្បីទាញទឹកចេញ ។ រួចហើយពួកយើង នឹងយកវាទៅដាក់ក្នុងម៉ាស៊ីនសម្ងួត ដើម្បីសម្ងួតអោយបានស្ងួតល្អ ។ នៅពេលដែលវាស្ងួតចប់ហើយ យើងប្តូរវាទៅប្រព័ន្ធត្រជាក់ដើម្បីបន្ថយសីតុណ្ហភាព ហើយបន្ទាប់ពីនោះយើងដាក់វានៅក្នុងហ្គ្រីនប៊ីន (ស្តុក) ។ ជាចុងក្រោយ ក្រុមការងាររបស់យើង (ផ្នែកវេចខ្ចប់ឥវ៉ាន់ និង ឡើងទំនិញ) នឹងវេចខ្ចប់ផលិតផលពី ហ្គ្រីនប៊ីន ហើយរក្សាទុកនៅក្នុងឃ្លាំងរបស់យើង និង ត្រៀមខ្លួនរួចជាស្រេចសម្រាប់អតិថិជន ។

ក្រុមហ៊ុន ហ្វីដប្រូ ខេអេច ខូអិលធីឌី

យើងខ្ញុំមានមោទនភាព ដែលត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងគុណភាពជនជាតិកាណាដា និង ក្រុមបុគ្គលិក ដែលមានជំនាញខ្ពស់ ។ ផលិតផលនេះគឺសុទ្ធ ១០០ ភាគរយ នៃកាកស្រាបៀរ ពុំមានលាយអ្វីផ្សេងទៀតឡើយ ក្រៅពីកាកស្រាបៀរ និង មានការត្រួតពិនិត្យសំណើមស្តង់ដារសម្រាប់នាំចេញ។
ការវេចខ្ចប់ផលិតផល អាចមានភាពបត់បែនអាស្រ័យលើសំណើរបស់អ្នកទិញ ។ ក្រុមហ៊ុនយើងខ្ញុំ រៀបចំ បាវទម្ងន់ ៤០ គីឡូក្រាម និង បាវធំ ៥០០ គីឡូក្រាម ត្រូវបានរៀបចំយ៉ាងល្អ តំរូវតាមការកំណត់នៃទូរកុងតឺន័រ ៤០ ហ្វីត ។

សូមទំនាក់ទំនងមកយើងខ្ញុំតាម៖

ផ្នែកលក់:

Brent McFarland

  • Mobile number: (+855) 71​ 628 5533
  • Email: b_farland@hotmail.com

Truc Nguyen

  • Mobile number: (+855) 71 808 0078
  • Email: ntmaitruc@yahoo.com

ការទទួលស្គាល់